សហគ្រាសផលិតទឹកពិសាដបមុទិតា
បានបង្កើតឡើងក្នុងឆ្នាំ២០២២។
ពួកយើងបានប្តេជ្ញាវិវឌ្ឍន៍ខ្លួនជាជម្រើសដ៏ល្អបំផុត ដែលអាចទុកចិត្តបានទាំងគុណភាព
និងគុណតម្លៃ ក្នុងការផ្គត់ផ្គង់ទឹកពិសាប្រកបដោយស្តង់ដារអនាម័យជូនអតិថិជន។
មុទិតាប្តេជ្ញាក្លាយជាទឹកពិសា ដែលមានគុណភាពកម្រិតស្តង់ដារអនាម័យដ៏ល្អឥតខ្ជោះជូនអតិថិជន ព្រមទាំងពង្រឹកវិសាលភាពកេរ្តិ៍ឈ្មោះសហគ្រាសតាមបណ្តារាជធានី ខេត្តក្នុងប្រទេសកម្ពុជា
ដើម្បីសម្រេចបានចក្ខុវិស័យខាងលើ យើងខ្ញុំនឹងធានារក្សាស្តង់ដារអនាម័យ គុណភាព និងគុណតម្លៃជូនអតិថិជន ព្រមទាំងពង្រីកទីផ្សារតាមបណ្តារាជធានី ខេត្តក្នុងប្រទេសកម្ពុជា
យើងខិតខំដើម្បីឧត្តមភាពដោយកំណត់ ស្តង់ដារខ្ពស់សម្រាប់គុណភាពនៃផលិតផលរបស់យើង
យើងប្រតិបត្តិការប្រកបដោយតម្លាភាព ក្រមសីលធម៌ និងភាពស្មោះត្រង់
ដើម្បីកសាងទំនុកចិត្តយូរអង្វែងជាមួយអតិថិជន ដៃគូ និងសមាជិកក្រុមរបស់យើង
ការពេញចិត្តរបស់អ្នកគឺជាអាទិភាពរបស់យើង មុទិតាត្រូវផ្ដោតដល់ការបំពេញតម្រូវការតែមួយគត់របស់អតិថិជន
មុទិតាផ្តល់អាទិភាពដល់ការផលិតទឹកប្រកបដោយគុណភាពខ្ពស់ និងស្របតាមស្ដង់ដាអនាម័យ
ចូលរួមជាមួយពួកយើងដើម្បីទទួលបានភាពបរិសុទ្ធ និងសុខភាព។
ជាទឹកពិសាដែលឆ្លងកាត់ការផលិតយ៉ាងហ្មត់ចត់ នាំមកនូវភាពស្រស់ស្រាយ
រួមទាំងការបំពេញជាតិទឹកនិងថាមពល។