មុទិតាត្រូវបានអនុលោមតាមស្ដង់ដារទឹកពិសាដបលេខ CS 009:2005 Rev.1 : 2021
ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា តាមរយះ វិញ្ញាបនបត្រលេខ 229។
នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការសម្របតាមស្តង់ដារឧស្សាហកម្ម
និង ស្តង់ដារទឹកស្អាតកម្ពុជា។
ប្រព័ន្ធរីវីអូស្មូសុីស(RO) គឺជាប្រព័ន្ធបន្សុទ្ធទឹកដែលមានតួនាទីដឹកនាំម៉ូលេគុលទឹកបរិសុទ្ធចូលទៅក្នុងភ្នាសពាក់កណ្តាល។
ដំណើរការនេះអនុញ្ញាតឲ្យតែម៉ូលេគុលទឹកបរិសុទ្ធ
ឆ្លងកាត់ដោយបន្សល់ទុកនូវទឹកដែលមានសារធាតុអំបិលរលាយ និងភាពមិនបរិសុទ្ធ
នៅខាងក្រៅ។
ជាលទ្ធផល ទឹកដែលឆ្លងកាត់ RO គឺគ្មានបាក់តេរី និងសារធាតុកខ្វក់ ដែលធានាបាននូវទឹកស្អាត និងសុវត្ថិភាព។
យើងបានរួមបញ្ចូលនូវវិធីសាស្រ្តប្រកបដោយបច្ចេកទេស ដូចជាការប្រើប្រាស់នូវប្រព័ន្ធអូហ្សូន ដើម្បីភាពបរិសុទ្ធដ៏ល្អឥតខ្ចោះ ហើយអូហ្សូនដែលជាសារធាតុប្រឆាំង
អុកស៊ីតកម្មដ៏ខ្លាំងមួយដែលអាចលុបបំបាត់ភាពកខ្វក់
ដោយធានាថាទឹករបស់យើងមានភាពស្រស់ថ្លា និងបរិសុទ្ធជានិច្ច។
កាំរស្មីអ៊ុលត្រាវីយូឡេត(UV) ដើរតួយ៉ាងសំខាន់ក្នុងការកំចាត់បាក់តេរីដែលបង្កគ្រោះថ្នាក់
ដោយធានាបាននូវការសម្លាប់មេរោគយ៉ាងហ្មត់ចត់។ ប្រព័ន្ធចម្រោះទឹកយូវី
មិនត្រឹមតែការពារសុខុមាលភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងមិនធ្វើឲ្យប៉ះពាល់ដល់រសជាតិទឹកទៀតផង។